ជនសង្ស័យ ៣នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីចុងសប្ដាហ៍កន្លែងទៅនេះ ពាក់ព័ន្ធបទល្មើស កាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹថា នៅវេលាម៉ោង០០និង១០នាទី ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្លាំងល្បាត បានប្រទះឃើញក្មេងស្ទាវ១ក្រុម មានគ្នាចំនួន០៣នាក់ រួមមាន ៖ ១-ឈ្មោះ សុភាព រក្សា ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ តែម ចាន់ភិគុណ ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ វី សាវង់ ហៅ វ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រដាប់ដោយអាវុធ(ដាវកែច្នៃ០១ដើម) ពេលនោះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។ 

ចំពោះមុខសមត្ថកិច្ច ជសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបាននាំគ្នាជិ:ម៉ូតូចំនួន០២គ្រឿង មកហូបអីនៅសួនមានជ័យ ហើយនាំគ្នាអង្គុយលេងនៅក្នុងបរិវេណសួននោះតែម្ដង ចំពោះដាវកែច្នៃ០១ដើមនោះ ពួកខ្លួនដាក់មកដើម្បីការពារខ្លួនតែប៉ុណ្ណោះ ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕ 

ដោយ ៖ KPN

CATEGORIES
Share This