ឯកឧត្តម សៅ សារ៉ាត់ ជំរុញដល់ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន ទើបប្រកាសតែតាំងថ្មី ត្រូវតែបន្តភារកិច្ច កាតព្វកិច្ច និងការងារមនុស្សធម៍អោយមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត

ខេត្តប៉ៃលិន៖ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះឯកឧត្តមសៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង-ស្រុកមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម សរុប១០៨នាក់ស្រី១៦នាក់។

ដើម្បីឆ្លើយតបទៅនឹងសេចក្តីជឿទុកចិត្ត របស់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានប្តេជ្ញាចិត្ត ចំពោះមុខអង្គពិធីដូចតទៅ៖១-ប្តេជ្ញាចិត្តខិតខំអោយអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីគោរពគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ២- អភិវឌ្ឃន៍ធនធានថវិកាធនធានមនុស្សដើម្បីឆ្លើយតបឲ្យបានតាមសំណូមពរការងាររបស់ អនុសាខា និងក្រុមកាកបាទក្រហមគ្រប់មូលដ្ឋានភូមិ សង្កាត់ ក្នុងក្រុងប៉ៃលិន, ៣-បន្តយកចិត្តទុកដាក់ អនុវត្តន៍ នូវភារកិច្ចស្នូល ផែនការណែនាំ របស់ថ្នាក់កណ្តាល និងថ្នាក់សាខាឲ្យបានសម្រេចលទ្ធផលល្អប្រសើរ, ៤-ខិតខំពង្រឹងសាមគ្គីភាព ក្នុងជួរគណៈកម្មាធិការអនុសាខា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងពង្រីកសមាជិកភាព ឲ្យបានច្រើន, ៥-ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកៀរគររកមូលនិធិដើម្បីបុព្វហេតុមនុស្សធម៌ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងធានានិរន្តរភាពនៃចលនា។

ក្នុងឱកាសនោះ ឯកឧត្តមសៅ សារ៉ាត់ អនុប្រធានសាខា បានពាំនាំប្រសាសន៍របស់ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានផ្ញើការសួរសុខទុក្ខ ដោយក្តីនឹករលឹកកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានគណៈកម្មាធិការអនុសាខាក្រុងថ្មី ដើម្បីបន្តការងារមនុស្សបន្ថែមទៀត ។

ឯកឧត្តមអនុប្រធានបានបន្តថា ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នង និងជួយគ្នាទៅវិញទៅមកក្នុងគណៈកម្មាធិការអនុសាខា, បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត, បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន, ខិតខំកៀរគររកមូលនិធិដើម្បីទ្រទ្រង់សកម្មភាពអនុសាខា, បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕

CATEGORIES
Share This