នគរបាលស្រុកថ្មគោលឃាត់ខ្លួនបុរសម្នាក់ក្រោយលួចម៉ូតូ០១គ្រឿងបានសម្រេច

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្រុមទី២៥ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ណាត សុផាន់ណា ភេទប្រុ ស អា យុ២១ឆ្នាំ មានទីលំនៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ចំណែកជនរងគ្រោះមានឈ្មោះ ទួន ស្រីណន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ ដំ បង និងបានដកហូតវត្ថុតាង -ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1E-2524 ដែលជាម៉ូតូរបស់ជនរងគ្រោះផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរហូតមកដល់ពេលនេះត្រូវបាននគរបាលស្រុកថ្មគោល កសាងសំណុំរឿងបញ្ជូនបន្តមកការិយាល័យជំនាញដើម្បីចាត់កាតាម នីតិវិធី រីឯម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

 

CATEGORIES
Share This