បុរសម្នាក់ បើកគោយន្តធ្លាក់ប្រឡាយ ស្លាប់យ៉ាងអាណោចអាធ័ម

34

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍បើកគោយន្តធ្លាក់ប្រឡាយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាព ឃុំស្ពានស្រែងចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស  អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែកកូនរួមដំណើរឈ្មោះ សៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ៥ថ្នេរ ។ មុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃនាំកូនប្រុស ទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញ ជិតដល់ផ្ទះហើយស្រាប់តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង ពេលនោះជនរងគ្រោះ បានព្យាយាមបង្កើនល្បឿនគោយន្តឲ្យលឿន ដើម្បីឆាប់ដល់ផ្ទះ ពេលមកដល់ចំណុចកើតហេតុស្រាប់តែគោយន្តធ្លាក់គ្រឡុក បណ្តាលឲ្យដៃគោយន្តបោកបុកចំដើមទ្រូង ហើយរេចង្កូតធ្លាក់ចូលទឹកប្រឡាយស្លាប់ ចំណែកកូនរងរបួសបើកចិញ្ចើមដេរចំនួន៥ថ្នេរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យ និងប្រគល់សពជនរងគ្រោះ ឱ្យទៅសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក