មន្ត្រីនគរបាលម្នាក់ សង្ស័យមានវិបត្តិគ្រួសារ សម្រេចចិត្ត ចងកធ្វើអត្តឃាតខ្លួនឯង

59

បាត់ដំបង ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយស្តៅម្នាក់ សង្ស័យតូចចិត្តដោយសារមានវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង ។

តាមការឲ្យដឹងពីនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចលំនៅដ្ឋានឋិតនៅក្នុងក្រុមទី ១៤ ភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សាកសពមានឈ្មោះ សំបូរ វ៉ាន់ណូ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជានគរបាលជាតិបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល  រស់នៅភូមិ- ឃុំកន្លែងកើតហេតុខាងលើ ។

តាមការបំភ្លឺពីឪពុកបង្កើតឈ្មោះ ឡុក វណ្ណៈ អាយុ ៥៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានប្រាប់ថា នៅថ្ងៃកើតហេតុ គាត់បានទទួលទូរស័ព្ទពីកូនប្រសារស្រីឈ្មោះ វ៉ាត់ វាសនា អាយុ២៩ឆ្នាំ ប្រាប់ថា បងណូ ( ជាប្តី ) បានបិទទ្វារចាក់សោរនៅក្នុងផ្ទះយូរហើយ លឺដូច្នេះ គាត់ក៏បានរូតរះទៅផ្ទះកូន ដើម្បីគាស់ទ្វារ លុះទៅដល់បានគាស់ទ្វារចូល ស្រាប់តែឃើញកូនឈ្មោះ សំបូរ វ៉ាន់ណូ បានចងកនឹងកន្សែងជាប់ទៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ហើយក៏រាយការណ៍ដល់សមត្ថកិច្ចតែម្ដង ។

លោកវរសេនីយ៍ទោ សេង លុច អអិការស្រុកថ្មគោលបានឱ្យដឹងថា មូលហេតុដែលធ្វើឲ្យកម្លាំងប៉ុស្តិ៍ខាងលើ បញ្ចប់ជីវិតខ្លួនឯងនេះ អាចតូចចិត្តដោយសារមានវិបត្តិជីវភាពក្រីក្រ ទើបគិតខ្លីបញ្ចប់ជីវិតខ្លួនឯង ព្រោះកន្លងមកមិនដែលមានបញ្ហាល្អក់កករ ជាមួយគ្រួសារប្រពន្ធ កូនឡើយ លោកមានការសោកស្តាយជាពន់ពេក ព្រោះតែហេតុផលជីវភាព មិនមានការតស៊ូ បន្ទាប់មក ក៏បានប្រគល់សាកសពអោយខាងសាច់ញាតិ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

ដោយ ៖ សាលី

ចំណែក