ឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពីបទ រក្សាទុកថ្នាំញៀនខុសច្បាប់

53

បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ០២នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបវេល បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ២-ឈ្មោះ ស៊ឹម លីយ៉ា ភេទស្រី អាយុ ២២ឆ្នាំ  រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង ។ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាមួយ វត្ថុតាងមួយចំនួន ដូចជា ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន០៤ថង់ ទម្ងន់ ៧៨,៤៧ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(យ៉ាម៉ាWY)ចំនួន ០៦គ្រាប់ និង០១ចំហៀង ទម្ងន់ ០,៦៤ក្រាម, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, រថយន្តចំនួន ០១គ្រឿង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ សាលី 

ចំណែក