សប្បុរសជន នាំយកទទួលអំណោយ គ្រែមន្ទីរពេទ្យ ៨០គ្រែ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមប្រឆាំងកូវីដ១៩

39

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលអំណោយ គ្រែសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ចំនួន៨០គ្រែ ពីលោក ស៊ីវ សុជាតិ និងលោកស្រី ខា អ៊ាង ជាម្ចាស់សហគ្រាស ទៀ ណាំហាក់ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ១៩ ។  

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឆ្លើយតបនឹងការនាំអំណោយនេះ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស៊ីវ សុជាតិ និងលោកស្រី ខា អ៊ាង ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រើប្រាស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្ត ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្នក្នុងខេត្ត។  

ក្នុងនាមរដ្ឋបាលខេត្ត និងជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមជូនពរ លោក លោកស្រី និងបុត្រាបុត្រី ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ចំណែក