សាកសពក្មេងធ្លាក់ទឹកបាត់ខ្លួន កាលពីម្សិលមិញ ត្រូវបានប្រទះឃើញ អណ្តែតឡើងហើយ
បាត់ដំបង ៖ សាកសពក្មេងរងគ្រោះធ្លាក់ទឹកអូរ បាត់ខ្លួនរកមិនឃើញកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានប្រទះឃើញអណ្តែតឡើងហើយកាលពីព្រឹកមិញនេះ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីមានកិច្ចសហការវាងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរតាគី ជាមួយនិងបងប្អូនសាច់ញាតិ ក្នុងការខិតខំរុករកសាកសពក្មេងរងគ្រោះ អស់ជាច្រើនម៉ោង រហូតនៅវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ទើបប្រទះឃើញ អណ្តែតឡើងចំងាយពីទីតាំងធ្លាក់ប្រហែល ៣៥ម៉ែត្រ។
ដែលសាកសពក្មេងរងគ្រោះមានឈ្មោះ ណាង សុផៃ ភេទប្រុស អាយុ ១ខួប ៩ខែ ហើយពេលនេះដែរក៏បានប្រគល់អោយឪពុកម្ដាយនិងសាច់ញាតិយករៀបចំធ្វើកិច្ចតាមប្រពៃណី ៕