Connect with us

ព័ត៌មានជាតិ

ពលរដ្ឋមានជីវភាពខ្វះខាត ០៥គ្រួសារ ទទួលបានអំណោយរបស់ ឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ព្រហ្ម រដ្ឋា

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជួយការលំបាក និងមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ បានទទួលបានអំណោយរបស់ ឯកឧត្តម កែ សួនសុភាព ប្រធានអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ។

ការនាំអំណោយ ចែកជូនគ្រួសារប្រជាពលរដ្ឋជួយការលំបាក និងមានជីវភាពខ្វះខាត ខាងលើ ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តម ឡៅ សំពរ អនុប្រធានផ្នែកព័ត៌មានវិទ្យា និងបណ្តាញសង្គម តំណាងឱ្យឯកឧត្តម ទូច វណ្ណៈ ប្រធានផ្នែកព័ត៌មានវិទ្យា និងបណ្តាញសង្គម ខេត្តបន្ទាយមានជ័យ ។ 

អំណោយដែលត្រូវបាន ចែកជូនគ្រួសារប្រជាពលរដ្ឋ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២០គីឡូវក្រាម, មី១កេះ, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ម៉ាស់ចំនួន១ប្រអប់, អាល់កុល១លីត្រកន្លះ, ថវិកា ៥ម៉ឺនរៀល ៕

ដោយ ៖ KPN