អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចាស់ជរាមានជីវភាពខ្វះខាត

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី រួមទាំងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ដែលរងគ្រោះទឹកជំនន់ ចាស់ជរា ខ្វះខាត នៅភូមិនាងកេត ៤០គ្រួសារ ភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ថ្លែងសំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ ។ ឯកឧត្តម សូមឲ្យពុកម៉ែបងប្អូនថែរក្សាសុខភាពឲ្យបានល្អ ករណីមានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ឬជួបទុក្ខលំបាក សូមរាយការណ៍ផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង និងលោកមេភូមិ ដើម្បីក្រុមការងារចុះជួយបងប្អូនបានទាន់ពេលវេលា ៕

CATEGORIES
Share This