អាវុធហត្ថក្រុងសិរីសោភ័​ណ​ ឃាត់ខ្លួនជនសង្ស័យយម្នាក់ តាមអំណាចតុលាការ

បន្ទាយមានជ័យ​ ៖​ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនតាមអំណាចតុលាការ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​កងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ឹម ដានី ភេទប្រុស កើតឆ្នាំ១៩៨៩ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ៣ សង្កាត់ព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទីលំនៅសព្វថ្ងៃនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅលីវ ឪពុកឈ្មោះ ហ៊ឹម សាមុត “រស់” ម្តាយឈ្មោះ ម៉ៅ សារ៉េត “រស់” ជានីតិជន ។ ជនសង្ស័យត្រូវបាន កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២២ តាមដីការបង្គ្រាបឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ​ របស់លោក អាំង ចិន្តា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ​ លេីសំណុំរឿងព្រហ្មទណ្ឌលេខ ៦០៥ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។ សាលក្រមព្រហ្មទណ្ឌលេខ ២៥“ឃ”/២១៨ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។ បទបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ជននេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៤ (បួន) ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត៣៥៣ និងមាត្រា៣៥៧ ចំណុច២ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយពេលចាប់ខ្លួន ជននេះបានត្រូវនាំខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលខ្លីបំផុត ដើម្បីឱ្យដំណឹងពីសាលក្រមដល់សាម៉ីខ្លួន និងធ្វើការឃុំខ្លួនជននេះតាមនីតិវិធី ៕

CATEGORIES
Share This