នាំយកអំណោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្ដល់​ជូន​ស្ដ្រីទើបសម្រាលកូនរួច នៅឃុំឈើទាល

72

កណ្ដាល ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហុក គីមសានអនុប្រធានគណៈពង្រឹងភូមិព្រែកស្វាយ២ បាននាំយកនូវអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកណ្ដាល ផ្ដល់ជូនដល់ស្ដ្រីដែលទើបសម្រាលកូនរួច នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈជួបការដោយសារបញ្ហាជំងឺកូវីដ-១៩ផងនោះ។

ក្នុងឱកាសនោះផងដែរឯកឧត្តម ហុក គីមសាន អនុប្រធានគណៈពង្រឹងភូមិព្រែកស្វាយ២ បាននាំ​ប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិត​ស្រឡាញ់​ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីដែលទើបសម្រាលកូនរួច ដែលបានចូលរួម​ក្នុង​កម្មវិធីនេះ។

ឯកឧត្តម ហុក គីមសាន ក៏បានណែនាំឲ្យ​បងប្អូនប្រជាពលរដ្ឋ ក៏ដូចស្ដ្រីសម្រាលកូនរួច ឲ្យ​ចូលរួម​ទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធាន​របស់​ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំ និង៣ការពារ​របស់ម្រមុខដឹកនាំ​ដោយហេតុថា យើងមិន​បាន​ដឹងថា នរណាម្នាក់មាន​ជំងឺ​កូវីដ-១៩នោះទេ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បី​កាត់​ផ្តាច់ឲ្យ​បាននូវការរីករាលដាលជំងឺ​កូវីដ-១៩ និងវីរុសបំប្លែង​ថ្មីប្រភេទDelta។

សូមបញ្ជាក់ផងដែរ ឯកឧត្តម ហុក គីមសាន បានរួម​ចំណែក​ក្នុងការជួយដល់កិច្ចការ​មនុស្សធម៌​ជាច្រើនមាន ដូចជា វិស័យសុខាភិបាល វិស័យ​ព្រះពុទ្ធសាសនា វិស័យអប់រំ និងការស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធនានា ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាលក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​នៅទីជនបទ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតា ទើបនឹងសម្រាលកូនទាំងជាង២០នាក់នោះគឺ ក្នុងម្នាក់ៗ​ទទួលបាន អង្ករ១ប៉ាវ និងថវិកាចំនួន១០ម៉ឺនរៀល និង​ឧបត្ថម្ភ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​ក្នុងម្នាក់​ទទួល​បាន​ថវិកាមួយ​ចំនួនផងដែរ៕

ចំណែក