នារី៣នាក់បានស្លាប់ ក្រោយនាំគ្នាក្រឡុកស្រាផឹកជុំគ្នា ​ក្នុងបន្ទប់

26

ភ្នំពេញ ៖ នារីវ័យក្មេងចំនួន៣នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្រោយនាំគ្នាក្រឡុកស្រាផឹកស៊ីជុំគ្នា ក្នុងបន្ទុបជាន់ទី៣ រួចម្នាក់បានធ្វើដំណើរទៅខេត្តព្រៃវែង ស្លាប់នៅខេត្ត ខណៈនារី២នាក់ដែលនៅភ្នំពេញក៏ស្លាប់ទាំង២នាក់ផងដែរ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលជិតផ្សារអ៊ីអន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីវ័យក្មេងៗ អាយុ ១៨ ទៅ២០ឆ្នាំជាង ចំនួន៣នាក់បាននាំគ្នាទិញស្រា យកមកក្រឡុកផឹកស៊ីជុំគ្នាក្នុងបន្ទុប នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លុះដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា នារីម្នាក់ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពី​បន្ទុប​ជួល​នៅភ្នំពេញ ទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈទៅស្រុកកំណើតមិនបាន​ប៉ុន្មាន​ម៉ោង​ផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថាខ្លួនបានផឹកស្រាក្រឡុក រួចបាន​ស្លាប់តែម្ដង។ ក្រោយពេលស្លាប់ សាច់ញាតិ​បានទាក់ទងប្រាប់មកនារី២នាក់ទៀត ដែលនៅភ្នំពេញ ថានារីម្នាក់ដែលផឹកជុំគ្នារួចទៅខេត្តនោះស្លាប់ អ្នកទាំង២នាក់ ក៏បានប្រាប់ថា​ខ្លួនក៏ពិបាកក្នុងខ្លួន​ណាស់​ដែរ​នៅក្នុងបន្ទុប។

រហូតដល់វេលាម៉ោងជាង១១ថ្ងៃត្រង់អ្នកនៅខេត្តព្រៃ បានធ្វើការទាក់ទងមកបន្តទៀត​ស្រាប់​តែ​ទូរស័ព្ទ​លែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិ​អ្នកទាំង២ក៏បានឡើងមកភ្នំពេញ​ដល់បន្ទុបជួលក៏បើកទ្វារឃើញដេកស្លាប់ទាំង២នាក់តែម្ដង។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូកដ្ឋានខណ្ឌចំការមន និងជំនាញ​កោសល្យវិច័យ​ ចុះដល់ទីតាំងកើតហេតុ ត្រួតពិនិត្យ និងប្រគល់សពជូន​សាច់ញាតិ​ធ្វើបុណ្យតាមបហរពៃណី៕

អត្ថបទ៖ កុម្ភះ

ចំណែក