Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ជួបសំណេះ សំណាលបងប្អូន កីឡាករទូក”ង”​អធិរាជ​ ឥន្ទ្រីសែនជ័យ​ បារមីភ្នំស្វាយ​

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពី​ថ្ងៃទី ២០ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកីឡាករទូក”ង”​អធិរាជ​ ឥន្ទ្រីសែនជ័យ​ បារមីភ្នំស្វាយ​ ដែលជាទូក​”ង”​ តំណាងឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ មុនចេញដំណើរទៅប្រណាំងទូក​”ង”​កងរាជអាវុធហត្ថទូទាំងប្រទេស នៅខេត្តស្វាយរៀង នាថ្ងៃទី២៩-៣០​ ខែតុលា ឆ្នាំ២០២២នាពេលខាងមុខនេះ ។
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ក៏បានជូនពរដល់កីឡាករ​ ទូក​ “ង”​ ចំនួន៣៧នាក់ដែលត្រូវត្រៀមចេញទៅប្រកួត​ សូមឱ្យទទួលបានជ័យជម្នះ​ នាំជ័យលាភីជូនកងរាជអាវុធហត្ថ​ ក៏ដូចជាកត្តិយសសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូល។
ជាមួយគ្នានោះ៖លោកឧត្តមសេនីយ៍ត្រី​ ​ ក៏បានឧបត្ថម្ភ​ ឯកសណ្ឋាន​ជូនដល់កីឡាករ​ រួមនឹងសម្ភារៈ​មួយចំនួនផងដែរ៕