រថយន្តហាយឡិនឌ័រ បុកប៉ះ ជាមួយម៉ូតូ បណ្តាលអោយ យុវជនម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

17

បាត់ដំបង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ក្រោយជិះម៉ូតូក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងក្នុងទិសដៅច្រាស់ទិសគ្នា។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅ
វេលាម៉ោង ១៦និង០៥នាទី ថ្ងៃទី២៩ ខែ សីហា​ ឆ្នាំ ២០២១ នៅ
តាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦២_ ២៦៣ ត្រង់
ចំណុចក្រុម០៧ ស្ថិតក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុគេឃើញ ម៉ូតូ០១គ្រឿងម៉ាកហុងដា click ធុន​C125 ពណ៌ក្រហម ពាក់ផ្លាកលេខ​ បាត់ដំបង1V.0824 បើកបរជិះម្នាក់ឯងដោយ ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅ លិច (ភ្នំពេញ .បាត់ដំបង )លុះមកដល់ចំណុចកើតហេតុខាងលើ បានវេរចង្កូតមកខាងឆ្វេងជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក toyota high lander ធុនទេសចរណ៍តូច ពណ៌ទឹកមាស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B. 7747 អ្នកបើកបរពុំដឹងអត្តសញ្ញាណ (រត់គេចខ្លួន)ក្នុងទិសដៅច្រាសទិសគ្នា បណ្ដាលអោយ(អ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង)ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងនាំយកទាំងម៉ូតូនិងរថយន្តប្រគល់អោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ដោយ៖សាលី

ចំណែក