នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរថ្នាំញៀន

58

បាត់ដំបង៖កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វ៉ាន វ៉ាន់វណ្ណាន ហៅ ចិន ភេទប្រុស អាយុ​ ៤១ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន

  • ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ ចំនួន ០២ថង់ សង្ស័យជាសារធាតុញៀន (ទម្ងន់ ១.៧០ក្រាម ទាំងសំបក )
  • ទូរស័ព្ទដៃចំនួន ០១ គ្រឿង
  • កាំបិតចំនួន ០៤ដើម
  • សម្ភារៈប្រើប្រាស់និងច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

ជនសង្ស័យរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវបាននគរបាលផ្នែកជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការបន្តតាមនីតិវិធី។

ដោយ៖សាលី

ចំណែក