ពលរដ្ឋជាង២០គ្រួសារ ស្នើអោយអាជ្ញាធរពន្លឿនដោះស្រាយបើកផ្លូវ០១ខ្សែ ក្រោយបុគ្គល០១គ្រួសារព័ទ្ធរបងបិទជិត

ខេត្តបាត់ដំបង! ប្រជាពលរដ្ឋប្រមាណចំនួន២៣ គ្រួសារ រស់នៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បានលើកគ្នាស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនក្នុងការចុះជួយដោះស្រាយបើកផ្លូវលំមួយខ្សែប្រវែងជាង៤០០ម៉ែត្រដើម្បីអោយពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរខណៈដែលបុគ្គលមួយគ្រួសារបានព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិ។

ប្រជាពលរដ្ឋបានលើកឡើងអោយអ្នកយកព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២នេះដោយសំណូមពរអោយអាជ្ញាធរជួយដោះស្រាយបើកផ្លូវមួយនេះអោយទូលំទូលាយដើម្បីងាយស្រួលអោយអ្នកភូមិនេះធ្វើដំណើរទៅផ្សារនិងអោយកូនសិស្សជិះទៅសាលារៀនព្រោះផ្លូវមួយនេះកើតមានតាំងពីបូរម្យបូរាណមកម្ល៉េះតែពេលនេះត្រូវបានបុគ្គលមួយគ្រួសារនោះព័ទ្ធរបងបិទរយះពេលជាងបីខែមកហើយ។

ពួកគាត់បានបន្តថា រយៈពេលកន្លងមកខាងអាជ្ញាធរធ្លាប់បានមកជួយណែនាំច្រើនលើកច្រើនសារហើយក៏ជួយដោះស្រាយដោយសំណូមពរម្ចាស់ដែលបិទថាអោយបើកវិញតែគេមិនព្រមរហូតអាជ្ញាធរស្រុកចុះមកក៏មិនព្រម ដូច្នេះពួកគាត់សំណូមពរអោយអាជ្ញាធរពន្លឿតចុះមកជួយបើកផ្លូវអោយបានលឿនដើម្បីអោយពួកគាត់បានធ្វើដំណើរពីព្រោះរាល់ថ្ងៃនេះពួកគាត់ធ្វើដំណើរផ្លូវក្រោយវាងឆ្ងាយណាស់។

ជុំវិញករណីខាងលើនេះដែរ លោក សំ ភិរម្យ មេឃុំនរា លោកក៏បានបញ្ជាក់ថា រយៈពេលកន្លងមកអាជ្ញាធរឃុំ និងស្រុកធ្លាប់បានមកសម្របសម្រួលដោះស្រាយច្រើនលើកច្រើនសារមកហើយតែបុគ្គលខាងលើមិនព្រមបើក ហើយនៅថ្ងៃទី២០ខាងមុខនេះខាងអាជ្ញាធរស្រុកនិងចុះមកជាថ្មីដើម្បីអនុវត្តវិធានការច្បាប់តែម្តង។

CATEGORIES
Share This