ឯកឧត្តម ហ៊ុន ម៉ានី នាំយកអាវភ្លៀងជាអំណោយសម្តេចតេជោ ប្រគល់ជូនកងកម្លាំងទាំង៣ប្រភេទ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នាទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម ហ៊ុន ម៉ានី  បាននាំអាវភ្លៀង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនកងកម្លាំងទាំង៣ប្រភេទ ដែលឈរជើង នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ។ ជំនួសមុខឲ្យកងកម្លាំងក្នុងទិសទី១ បន្ទាយមានជ័យ និងក្នុងនាមមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សូមប្តេជ្ញាការពារឲ្យបានដាច់ខាង និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ ក្នុងការការពារជាតិសាសនាព្រះមហាក្សត្រ ការពារអធិបតីភាព បូរណភាពទឹកដី មិនឲ្យខ្មាំងសត្រូវរំលោភបំណានបានឡើយ ។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំង២ ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែន ។

ឯកឧត្តម ក៏បានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយ ភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបាន ចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូល មួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបាន នាំយកមកប្រគល់ជូន នាឱកាសនេះ មានដូចជា ៖ អាវភ្លៀង, អង្ករ, ត្រីខ, មី, ម៉ាស់, ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ ៕

CATEGORIES
Share This