ផ្អាកសាលារៀន ៣៩កន្លែង ដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ សាលារៀន ៣៩កន្លែង ក្នុងចំណោមសាលារៀន ៦៥កន្លែង ដែលរងគ្រោះលិចលង់ដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន៦៥កន្លែង ត្រូវលិចលង់ដោយទឹកជំនន់ជន ក្នុងនោះបានផ្អាកដំណើរការបង្រៀន ចំនួន៣៩សាលា លើស្រុកក្រុងចំនួន៨ ។

លោក បន្តថា ក្នុងចំណោមសាលាដែលត្រូវទឹកជំនន់ជនលិចទាំង៦៥កន្លែងខាងលើមាន ៖ សាលាមត្តេយ្យ១ ,សាលាបឋមចំនួន៥៧  អនុវិទ្យាល័យ៦    វិទ្យាល័យ១  ដែលសរុបផលប៉ះពាល់  សិស្សចំនួន១៦.០៣៣នាក់ ស្រី៨.០២៣នាក់ ។ ហើយការផ្អាកនេះ ដោយសារតែទឹកជំនន់បានបង្កលិចទីធ្លា លិចចូលក្នុងថ្នាក់រៀន លើសាលាបឋមសិក្សា ដែលមានសិស្សានុសិស្សតូចៗ ហើយគណៈគ្រប់គ្រង បារម្ភពីគ្រោះថ្នាក់ដោយទឹក ដោយសត្វអសិរពឹស  ទើបត្រូវបិទទ្វារ ឬផ្អាកដំណើរការបង្រៀន និងរៀនយ៉ាងដូច្នេះ ៕

 

CATEGORIES
Share This