ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅចំនួន ២១គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ៣ខែតុលា ឆ្នាំ២០២២ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល ព្រមទាំងសហការី បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សជូនដល់គ្រួរសារងគ្រោះជំនន់ទឹកភ្លៀងដែលមានជីវភាពក្រីក្រ ចំនួន ២១គ្រួសារ នៅក្នុងមកពីភូមិចំនួន៣ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះ លោក ជា សម្បត្តិ បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ លូ ប្រធាគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។អំណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម,មី១កេស និងថវិកា១ម៉ឺនរៀលផងដែរ។

CATEGORIES
Share This