ខឹងប្តីមិនដាក់រូបខ្លួន ក្នុងប្រូហ្វាល់ហ្វេសបុក ប្រកែកគ្នា រហូតឈានដល់ផឹកថ្នាំពុល សំលាប់ខ្លួន

បាត់ដំបង ៖ ស្ត្រីម្នាក់ ព្រោះតែខឹងនិងប្តី រឿងមិនយករូបខ្លួន ដាក់ក្នុងប្រូហ្វាល់ហ្វេសបុក បានឈ្លោះប្រកែកគ្នារហូតឈានដល់ ផឹកថ្នាំបាញ់ស្មៅសំលាប់ខ្លួនឯង ។

សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍ធ្វើអត្តឃាតដោយផឹកថ្នាំស្មៅ សំលាប់ខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៦និង២៥នាទីព្រឹក ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ភិច ចិន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងចំណុចក្រុមទី០៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង ហើយសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យកោសល្យវិច័យរួច បានប្រគល់អោយក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This