ស្រុក-ក្រុងចំនួន៥ នៅខេត្តបន្ទាយមានជ័យ បន្តជនលិចដោយទឹកជំនន់ នគរបាលត្រៀម និងជួយពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង

បន្ទាយមានជ័យ: មកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ទឹកជំនន់នៅតែបន្តជនលិចផ្លូវនឹងលំនៅដ្ឋាននានាតាមបណ្តាលស្រុក-ក្រុងចំនួន៥ហើយ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបន្តបញ្ជូនកម្លាំងនគរបាលត្រៀមសង្រ្គោះនឹងជួយ២៤ម៉ោងលើ២៤ម៉ោង ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមកំណាត់ផ្លូវដែលត្រូវទឹកជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យកំណាត់ផ្លូវមួយខ្សែចុះពីផ្លូវជាតិលេខ៥ ឆ្ពោះទៅទីរួមស្រុកភ្នំស្រុក និងតំបន់ទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះជួយធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណះកំណាត់ផ្លូវមួយនេះត្រូវបានទឹកលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។

មកដល់ថ្ងៃទី២៧កញ្ញានេះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ៤៣២៨គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថភាព២១៥គ្រួសារនឹងពលរដ្ឋស្លាប់ដោយលង់ទឹក៦នាក់។ស្រុក-ក្រុងទាំង៥ដែលត្រូវជនលិចរួមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ។

ទន្ទឹមគ្នានោះ គ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង ត្រូវបានត្រៀមកម្លាំងយាម ល្បាត សម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតប សភាពការណ៍បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ឬគ្រោះធម្មជាតិ និងអគ្គីភ័យជាដើម៕

CATEGORIES
Share This