ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ)

ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះធ្វើការបង្ក្រាបឃាត់ខ្លួនភ្លាមៗជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ)។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គីម រីតា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង រួមជាមួយសម្ភារៈដកហូតមាន! -ម៉ូទ័រកាត់ដែកពណ៍ត្រួយចេក ចំនួន០១ -ទួណឺវីស ចំនួន០១ -កំណាត់ឈើ ចំនួន០១ -ដង្កាប់ដងពណ៌ក្រហម ចំនួន០១ -កាបូបស្ពាយពីក្រោយពណ៌ប្រផេះ ចំនួន០១ -ទូរស័ព្ទសាមសុង ចំនួន០១គ្រឿង (ខូច) -នាឡិការ ចំនួន ០១គ្រឿង និងកាំបិតបុ័ងតោ ចំនួន ០២។

លោកអធិការបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុយរី សិរីវឌ្ឍន៍ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ថាមានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ដែលសម្ភារបាត់បង់មាន
-ទូរស័ព្ទសាមសុង ចំនួន០១គ្រឿង (ខូច)
និងនាឡិការ ចំនួន០១គ្រឿង។

ហើយក្រោយពីឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានយកឈើវាយទម្លាយកញ្ចក់បង្អួច និងគាល់ចំរឹងបង្អួច ចូលលួចទ្រព្យសម្បត្តិជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកផ្នែកជំនាញបានរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់។

CATEGORIES
Share This