គ្រួសារប្រជាពលរដ្ឋខ្មែរឥស្លាម១គ្រួសារមានជីវភាពក្រីក្រ និងមានជំងឺទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង សុភឿន តំណាងលោក ទេព ហន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការីបាន ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ គ្រួសារប្រជាពលរដ្ឋខ្មែរឥស្លាម ដែលមានជីវភាពក្រីក្រនិងមានជំងឺចំនួន ១គ្រួសារនៅភូមិគារ២ ឃុំគារ ស្រុកមោងប្ញស្សី។

នាឱកាសនោះ ក្នុងនាមប្រធានគណៈកម្មាធិការអនុសាខាស្រុកមោងឬស្សី លោក ឡុង សុភឿប បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” នឹងផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖_អង្ករ២០គីឡូក្រាម,មី១កេស ,ត្រីខ១យួរ ,ទឹកបរិសុទ្ធ ២យួរ
និងថវិកា១០ម៉ឺនរៀលផងដែរ ។

CATEGORIES
Share This