យុវជន ៦នាក់ ត្រូវបានចាប់ខ្លួន ពីបទ ហិង្សាដោយចេត នាមានស្ថានទម្ងន់ទោស

បាត់ដំបង ៖ យុវជន  ៦នាក់ ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបង្ក្រាបឃាត់ខ្លួន ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ខាងលើមាន ៖ ១-ឈ្មោះ ចាប ដានុន ភេទប្រុស អាយុ១៩ឆ្នាំ ។ ២-ឈ្មោះ សោម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ។ ៣-ឈ្មោះ ហេង ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ ។ ៤-ឈ្មោះ សិទ្ធ ចាន់រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងបួននាក់មានទីលំនៅភូមិរំចេក៣ សង្កាត់ រតនះ ក្រុងបាត់ដំបង ។ ៥-ឈ្មោះ សៃ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ។ ៦-ឈ្មោះ ទុំ សុវណ្ណតុលា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ទាំង៦នាក់ ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាង ដូចជា ៖ កាំបិតកែឆ្នៃចំនួន០៣, ដំបងឈើចំនួន០១ និងដុំថ្មចំនួន០១ ។

ជនសង្ស័យទាំង០៦នាក់ រួមជាមួយវត្ថុតាង ក្រោយពីឃាត់ខ្លួន ត្រូវបាននគរបាលក្រុង កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This