សង្ស័យមានជម្ងឺប្រចាំកាយ បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

បាត់ដំបង ៖ បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧ នឹង ៤០នាទី ថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមាត់ស្ទឹងខាងមុខផ្ទះ ស្ថិតក្នុងក្រុមទី០១ ភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ចក់ សុក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងក្រុមទី០១ ភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហើយបើតាមការបញ្ជាក់ពីក្រុមសាច់ញាតិ បានបញ្ជាក់ថា ជនរងគ្រោះខាងលើ មានជម្ងឺសរសៃប្រសាទប្រចាំកាយ អស់រយ:ពេល០៥ឆ្នាំកន្លងមកហើយ និងតែងតែធ្វើទុកជាប្រចាំផងដែរ ទើបថ្ងៃកើតហេតុ ជនរងគ្រោះបានសម្រេចធ្វើអត្តឃាត ដោយយកខ្សែរគោ ចងកទៅនឹងដើមល្វា នៅចំណុចមាត់ស្ទឹង ខាងមុខផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យលើសាកសព ព្រមទាំងស្តាប់ការបំភ្លឺពីប្រពន្ធជនរងគ្រោះ នឹងក្រុមគ្រួសារផងនោះ ក្រោយមកក៏បានសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន បន្ទាប់មកបានធ្វើកំណត់ហេតុសមត្ថកិច្ចបានប្រគល់សព ឲ្យទៅក្រុមគ្រួសារសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

CATEGORIES
Share This