ស្ត្រីក្នុងវ័យបន្តពូជ ១៦នាក់ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

ប៉ៃលិន ៖ ដោយមានការចង្អុលដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចែកជូនគ្រួសារស្ត្រីក្នុងវ័យបន្តពូជ ១៦នាក់ រស់នៅក្នុងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ។

ការនាំអំណោយនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីអប់រំផ្សព្វផ្សាយ  ស្តីពី  «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ  និងការថែទាំសុខភាពមាតា-ទារក  ពេលមានផ្ទៃពោះ  ពេលសម្រាល  និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី  ក្នុងបរិបទនៃជំងឺកូវីដ-១៩»  ជូនដល់ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន ១៦នាក់ នៅសាលាឃុំសាលាក្រៅ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា  ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ។

នាឱកាសនោះ  លោកជំទាវ ពៅ សុខ បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា  ទារក  និងកុមារ  ២១ កុម្ភៈ  ២០២២  រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០» ។ ក្នុងនោះលោកជំទាវ ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវរក្សាជាប់នូវអនាម័យល្អ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែល ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយត្រូវតែពាក់មួកសុវត្តិភាព និង ម៉ាស់ជាប់ជាប្រចាំ  ដើម្បីចូលរួមការពារមេរោគកូវីដ19 បម្លែងថ្មី អូរមេក្រុង  ដ៏កាចសាហាវនេះ ត្រូវបានលើកទឹកចិត្តអោយ បងប្អូនប្រជាពលរដ្ឋទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលបន្តចូលក្នុងសហគមន៍បានទៀត ។

គួរបញ្ជាក់ថា អំណោយដែលសាខាផ្តល់ជូនក្នុងម្នាក់នាក់ៗ ទទួលបាន ៖  សម្ភារៈកូនង៉ែត ១កញ្ចប់  ជែលលាងដៃ ២ដប(កន្លះលីត្រ)  ម៉ាស ៥បន្ទះ   និងថវិកាចំនួន ២០,០០០ រៀល (ម្ភៃពាន់រៀលគត់)  ៕

ដោយ ៖ Pa J

CATEGORIES
Share This