ស្ត្រីម្នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូPASSAPដែលកំពុងបត់ឡើងផ្លូវ

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានស្ត្រីម្នាក់បានរងរបួសធ្ងន់(បាក់ដៃនិងបាក់ជើងម្ខាង)នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូPASSAPបុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី៣០.ខែសីហា ឆ្ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិល្បឿនលឿន(ហៃវ៉េ)ត្រង់ចំណុចផ្លូវប្រសព្វស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ពណ៌ខ្មៅ. ពាក់​ស្លាក​លេខ​ បាត់ដំបង 1W.4650 បើកបរដោយស្ត្រីម្នាក់ឈ្មោះ ពន អាយុ៤៧ ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ(ផ្លូវប្រសព្វ)បន្ទាប់មកក៏មានម៉ូតូPASSAPពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AP.9647 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ(រត់គេចខ្លួន)ទិសដៅពីលិចទៅកើត និងបានឡើងផ្លូវបត់ឆ្វេង ភ្លាមនោះក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលអោយស្ត្រីអ្នកបើកបរម៉ូតូផ្លោងចូលក្នុងPASSAP រងរបួសធ្ងន់​(បាក់ដៃ និងបាក់ជើងម្ខាង)ចំណែកម៉ូតូទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This