ផ្ទះពលរដ្ឋ១ខ្នងដោយអគ្គីភ័យឆាបឆេះទទួលបានអំណោយពីក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​និងស្រុកសាលាក្រៅ

ខេត្ដប៉ៃលិន៖ ដោយមានការចង្អុលដឹកនាំពី លោកជំទាវ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោក សំ សារ៉េត ប្រធានកិត្តិយសអនុសាខាស្រុកសាលាក្រៅ និង លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុកបាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននិងស្រុកសាលាក្រៅបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ចំនួន ១ខ្នងផ្ទះ នៅក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ដោយមានការចូលរួមពី៖ មន្រ្តីប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននិងស្រុកសាលាក្រៅ, អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននិងស្រុកសាលាក្រៅ អាជ្ញាធរមូលដ្ឋាន ចំនួន១៦នាក់ ស្រី ១នាក់ ។

ក្នុងឱកាសនេះដែរ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកប្រធានកិត្តិយសអនុសាខាស្រុក បានចូលរួមសោកស្តាយដល់ម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង លោកបានសំណូមពរដល់ អ្នកស្ម័គ្រចិត្ត កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​ និង អាជ្ញាធរមូលដ្ឋានអោយជួយសាងសង់ផ្ទះជូនជនរងគ្រោះអោយបានស្នាក់នៅឡើងវិញ ។

អំណោយដែលអនុសាខាចែកជូនរួមមាន ៖ស័ង្កសី ៥០ សន្លឹក(ប្រវែង ៣ម៉ែត្រ) អង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៉ីវ ១កេស ទឹកសុទ្ធ ១០យួរ ជែលលាងដៃ ១កេស សាប៊ូ ១ដុំធំ និងថវិកា ២០០,០០០ រៀល ពីររយពាន់រៀលគត់) ។

CATEGORIES
Share This