សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិតបានដុតផ្ទះម្តាយឆេះអស់ទាំងស្រុង ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង! បុរសជាមុខសញ្ញាម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយសង្ស័យថាបានប្រើប្រាស់ថ្នាំញៀនលើសកម្រិត និងបានដុតផ្ទះម្តាយបង្កើតរបស់ខ្លួនឆេះអស់ទាំងស្រុង នៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនត្រូវបានឃាត់ខ្លួនមានឈ្មោះ ស៊ង សំរស់ ភេទប្រុស អាយុ៤២ឆ្នាំ ដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពដុតផ្ទះឪពុកបង្កើតឈ្មោះ ឈិត ស៊ង ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅក្រុមទី២ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលអោយឆេះអស់ទាំងស្រុងដែលមានទំហំ ១២ម៉ែត្រX៨ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី ចំណែកសំភារៈខូចខាតក្នុងផ្ទះនៅមិនទាន់ដឹងនៅឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកបាណន់ចំនួន០១គ្រឿង ប្រើប្រាស់អស់ទឹក០២រថយន្ត និងរថយន្តកែឆ្នៃ០១គ្រឿងប្រើប្រាស់ទឹកអស់០១ធុងផងដែរ។

CATEGORIES
Share This