នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួននគរបាលម្នាក់និងបក្ខពួកបួននាក់ទៀតក្នុងបទល្មេីសគ្រឿងញៀន
បន្ទាយមានជ័យ៖ជនសង្ស័យជានគរបាលនៃនាយកដ្ឋានសេដ្ឋកិច្ចម្នាក់និងបក្ខពួនបួននាក់ទៀតត្រូវកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចុះបង្ក្រាបក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំនុចផ្ទះសំណាក់ ហេង គង់ ភូមិ ជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
យោងតាមរបាយការណ៍របស់នគរបានខេត្តបន្ទាយមានជ័យបានអោយដឹងថាជនសង្ស័យក្នុងករណីខាងលេីរួមមានៈ១ឈ្មោះ ប៉ក់ ជាលី អាយុ៣២ឆ្នាំ មុខរបរ ជានគរបាលជាតិ នៅការិយាល័យ(ក៧)នៃនាយកដ្ឋានសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
២ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ(មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធស្ទាក់បាញ់ប្រុងរំដោះអ្នកទោស កាលពី ឆ្នាំ២០២១និងដកហូតអាវុធខ្លី០១ដើម គ្រាប់០៤គ្រាប់ ។
៣ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
៤ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
៥ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាការបង្រ្កាបនេះធ្វេីឡេីងតាម
ដីការ របស់តុលាការនិងជាបង្ក្រាបមុខសញ្ញាចាស់ ដកហូតបានកាំភ្លើង១ដើម ។ ក្នុងនោះបានពិនិត្យឃើញសារធាតុញៀនឃេីញថាពួកគេសុទ្ធតែមានសារធាតុញៀនបានបញ្ជូនជនសង្ស័យទាំង៥នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។