ឯកឧត្តម​ អ៊ុំ​ រាត្រី​ ដឹកនាំមន្ត្រីរាជការ ចុះជួយច្រូតស្រូវពលរដ្ឋដែលលិចលងដោយសារ​ ជំនន់ទឹកភ្លៀង​

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ​២០២២​  បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាំង៣ប្រភេទ​ ចុះជួយច្រូតស្រូវពលរដ្ឋ ដែលលិចលងដោយសារ​ ជំនន់ទឹកភ្លៀង​ នៅសង្កាត់ភ្នៀត​ និងសង្កាត់កោះពងសត្វ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ពលរដ្ឋដែលជាម្ចាស់ស្រែ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចុះជួយប្រមូលផលគាត់ ជាពិសេសចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនខ្លាចនឿយហត់​ មិនថាទីណាកន្លែងណា។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការគ្រប់កងឯកភាព ស្នងការនគរបាលខេត្ត អធិការ និងកងកម្លាំងទាំងអស់​ក្នុងខេត្ត​ ដែលជានិច្ចកាលមានស្មារតីចូលរួមជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលវេលា ក្រៅពីកិច្ចស្នូលអង្គភាពរបស់ខ្លួន ។

ក្នុងនាមគណៈបញ្ជាការឯកភាព បានត្រៀម រៀបចំកងកម្លាំង សម្ភារៈ និងមធ្យោបាយ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្ដាក្រុង-ស្រុក​ ទូទាំង​ខេត្ត​ទាំងមូល ៕

CATEGORIES
Share This