ប្រជាពលរដ្ឋភ័យនិងដីកាកោះរបស់តុលាការហៅច្រេីននាក់រឿងព្រហ្មទ័ណ្ឌន​ លេីកគ្នាសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ភ័យខ្លាចនិងអំណាចតុលការក្នុងការកោះហៅ្រជាពលរដ្ឋជាច្រេីននាក់នឹងបក្ខពួក២៤នាក់នៅចំនុចសំបុកចាបភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនពលរដ្ឋប្រមាណជាង២០នាក់ ក្នុងចំណោមជាង១០០គ្រួសារ បានលើកគ្នាទៅទៅមុខសាលាខេត្តសុំកិច្ចអន្តរាគមន៍ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

កកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅមុខសាលាខេត្តប៉ៃលិន។

ប្រជាពលរដ្ឋចំនួន៤ក្នុងចំណោម២០នាក់ដែលបានមកសុំអភិបាលខេត្តអោយជួយរួមមាន

ទី១- ឈ្មោះ នូ ខេមរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ ទី២- ឈ្មោះ ចន កូលាប ភេទស្រី ទី៣- ឈ្មោះ ហ៊ុន សីហា ភេទប្រុស ទី៤- ឈ្មោះ ស ចេក ភេទប្រុសបានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ ក្រោយពីបានឃើញដីកា ដែលគេយកទៅប្រគល់ជូនពួកគាត់ដល់មុខផ្ទះ ធ្វើឱ្យម្នាក់ៗ ស្រឡាំងកាំង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព ដោយសុខៗមានដីការអោយចូលខ្លួនក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៧៥ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និង ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៤៦ ព,ស/២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដែលសម្រេចចោទប្រកាន់លើពួកគាត់ និងបក្ខពួក២៤នាក់ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីអំឡុងឆ្នាំ២០១០ រហូតមកដល់អំឡុងឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល។ ក្នុងដីកាក៍បង្គាប់មកឈ្មោះ កែ សុវណ្ណ ភេទប្រុស មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់

ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឲ្យចូលទៅកាន់សាលាដំបូងខេត្តប៉ៃលិននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩និង៣០នាទីព្រឹក នៅបន្ទប់ស៊ើបសួរ “ក”។ ដើម្បីសួរយកចម្លើយពីដំណើររឿង

ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ សាមីខ្លួនត្រូវយកឯកសារដែលពាក់ព័ន្ធទៅជាមួយផងប្រសិនបើមាន។ ក្នុងករណីរឹងទទឹងមិនចូលខ្លួនតាមការកំណត់ខាងលើនេះទេ ឬរត់គេចខ្លួន ខាតុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។

  ពួកគាត់បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅអាស្រ័យផល លើដីក្នុងភូមិខាងលើនេះអស់រយៈពេលជាង២០ឆ្នាំមកហើយមិនដែលមានរឿងអ្វីដូចដីការកោះឡេីយ។ ហេីយការរស់នៅប្រជាពលរដ្ឋតែស្នេីសុំអោយអាជ្ញាធរមូលដ្ឋានធ្វេីប័ណ្ណកម្មសិទ្ធជូន​តែមិនបានតែងតែសន្យាធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ នៅមុនពេលបោះឆ្នោតឃុំ/សង្កាត់ តែមិនទទួលបានផលនោះទេ លុះរហូតមកដល់ពេលនេះ ស្រាប់តែទទួលបានដីកាកោះហៅឱ្យចូលខ្លួន ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ជាពិសេសដេកមិនលក់ បក់មិនល្ហើយឡើយ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ចេញមកសម្របសម្រួល ដោយស្រង់យកឈ្មោះរបស់ពួកគាត់ខាងលើទៅជូនលោកជំទាវអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

CATEGORIES
Share This