លោកឧត្តមសេនីយ៍ត្រី អុី ចំរើន និងក្រុមការងារ បន្តសួរសុខទុក្ខ និងយកអំណោយជូនដល់កូនចៅ សម្រាកព្យាបាលជំងឺ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចាត់ក្រុមការងារប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនដល់លោកវរសេនីយ៍ទោ ជា សុភាព ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ ធ្ងន់ធ្ងរនៅគេដ្ឋានរបស់កូន ឯស្រុកអារញ ប្រទេសថៃ ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ទាំងសុខភាព និងជីវភាព លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែងតែបរិចាកនូវថវិកាផ្ទាល់ខ្លួនរបស់លោក ឧបត្ថម្ភដល់មន្ត្រីខ្វះខាត មិនដែលខកខានឡើយ ជាក់ស្ដែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ លោកបានចាត់បញ្ជូនក្រុមការងាររបស់ប៉ុស្តិ៍ ចំនួន ០៦នាក់ ដើម្បីចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ជា សុភាព ឋានៈនាយរងប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានជំងឺមហារីកធ្ងន់ធ្ងរ (ដំណាក់កាលចុងក្រោយ) ហើយបច្ចុប្បន្នកំពុងស្នាក់ព្យាបាល នៅគេហដ្ឋានរបស់កូន ស្ថិតក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

ថវិកា និងគ្រឿងឧបភោគបរិភោគ ខាងលើ រួមមាន ៖ ថវិកាសរុបចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) ក្នុងនោះថវិការបស់មិត្តរួមការងារ ចំនួន ២,០០០,០០០៛ និងថវិការរបស់លោកនាយប៉ុស្តិ៍ ចំនួន៤,០០០,០០០៛, អង្ករ ៥០គីឡូក្រាម, ត្រីខ ០១កេស, មី ០១កេស, ទឹកដោះគោឆៅ ០១កេស, ទឹកក្រូច ០៥យួរ ។

សូបបញ្ជក់ថា នេះជាការសួរសុខទុក្ខ និងការឧបត្ថម ចំពោះមន្ត្រីក្រោមឱវាទ ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន លើកទីពីហើយ ក្នុងដើមខែសីហា ឆ្នាំ២០២២នេះ  ហើយមន្រ្តីថ្នាក់ក្រោមរបស់លោក ក៏ដូចជាអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល បានសម្ដែងការរីករាយ ខណៈដែលមានមេដ៏ល្អ តែងគិតគូរដល់កូនចៅក្នុងគ្រាជួបការ​លំបាក ៕

 

CATEGORIES
Share This