ក្រុមពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន​ ម៉ានី​ ចុះចាក់វាក់សាំងកូវីដ-១៩​ ជូនលោកគ្រូ​-អ្នកគ្រូ​ សិស្សនៅខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុនម៉ានីបានចុះចាក់វាក់សាំងកូវីដ១៩ជូនលោកគ្រូ​-អ្នកគ្រូសិស្សនៅនៅបរិវេណវិទ្យាល័យសិរីសោភ័ណ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ការចុះចាក់វ៉ាក់សាំងនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីលោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឈូរ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តមានការចូលរួមពីសំណាកលោកលោកស្រីក្រុមការងារសុខាភិបាលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តលោកហ៊ឹលរ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ

ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំខ្នះខ្នែង ស្វែងរកវ៉ាក់សាំងមក ចាក់ជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ

ឯកឧត្តម ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គ្រប់អាយុកាលត្រូវចាក់វ៉ាក់សាំង សូមរួសរាន់ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន

CATEGORIES
Share This