គ្រោះធម្មជាតិខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនូន០៧ខ្នង និងស្លាកគណបក្សចំនួន០២ផ្ទាំង

ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងមានករណីគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់បានបោកបក់ខ្លាំងនៅស្រុករតនមណ្ឌល ត្រង់ចំណុចភូមិជីសាង ឃុំត្រែង និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនូន០៧ ខ្នង និងរបើកដួលស្លាកគណបក្សចំនួន ០២ផ្ទាំងផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលរងការខូចខាតទី១ -ផ្ទះទំហំ ១០ម៉ែត្រx៧ម៉ែត្រ (របើកស័ង្កសី ០៨សន្លឹក) ដែលមានម្ចាស់ឈ្មោះ រួម ពឿន ភេទប្រុស អាយុ៤៩ឆ្នាំ .ទី២-ផ្ទះទំហំ ៦ម៉ែត្រx៩ម៉ែត្រ (របើកស័ង្កសី ១៥ សន្លឹក.)ដែលមានម្ចាស់ឈ្មោះ វ៉ាន់ ស្រីនួន ភេទស្រី អាយុ២២ឆ្នាំ , ទី៣ -ផ្ទះទំហំ ៦ម៉ែត្រx៧ម៉ែត្រ (របើកប្រូស៊ីម៉ង់តិ៍ ១០ សន្លឹក)ដែលមានម្ចាស់ឈ្មោះ ឈា ឆន ភេទស្រី អាយុ ៥៥ឆ្នាំ , ទី៤ -ផ្ទះទំហំ ៦ម៉ែត្រx៧ម៉ែត្រ (របើកប្រូស៊ីម៉ង់តិ៍ ១១សន្លឹក)ដែលមានម្ចាស់ឈ្មោះ អ៊ុន មេន ភេទប្រុស អាយុ ៦៤ឆ្នាំ ,ទី៥-ផ្ទះទំហំ ៦ម៉ែត្រx៧ម៉ែត្រ (របើកស័ង្កសី ២៥សន្លឹក) ដែលមានម្ចាស់ឈ្មោះ ប៉ែល មករា ភេទប្រុស អាយុ ៣០ឆ្នាំ .,ទី៦-ផ្ទះទំហំ ៤ម៉ែត្រx៥ម៉ែត្រ (របើកស័ង្កសី ៣០សន្លឹក).ដែលមានម្ចាស់ឈ្មោះ សឹម សៀក ភេទស្រី អាយុ ៤៦ឆ្នាំ , ទី៧- ផ្ទះទំហំ ៤ម៉ែត្រx៥ម៉ែត្រ (របើកស័ង្កសី ១៩សន្លឹក ).ដែលមានម្ចាស់ឈ្មោះ ខិន ខើន ភេទស្រី អាយុ ៣៦ឆ្នាំ និងទី៨ របើកដួល ស្លាកគណបក្សប្រជាជនកម្ពុជា ចំនូន០២ស្លាកផងដែរ។

 

CATEGORIES
Share This