សមត្ថកិច្ចបញ្ជូនខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងភូមិ ចំនួន០២នាក់ទៅតុលាកា
ខេត្តបាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងភូមិចំនួន០២នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅតុលាកា ក្រោយបញ្ចប់ការសាកសួររួច។
លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងនៅល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ជនសង្ស័យទាំង០២នាក់ ទី១-ឈ្មោះ ម៉ាន់ ផល្លា ភេទប្រុស អាយុ ៣៩ឆ្នាំ
ទី២-ឈ្មោះ សួន ច័ន្ទ ភេទប្រុស អាយុ៣១ឆ្នាំទាំង០២នាក់មានទីលំនៅភូមិវត្ត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង០២នាក់ខាងលេីបានធ្វេីសកម្មភាពចូលទៅក្នុងផ្ទះមួយដែលទុកចោលកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោងប្រហែល២២និង០០នាទី និងបានលួចយកតុឈេីមួយដែលទុកនៅក្នុងផ្ទះហេីយគេច ខ្លួនបាត់ហើយក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូត ដល់ថ្ងៃខែខាងលេីទេីបឃាត់ខ្លួនបាន ជាមួយវត្ថុតាងដកហូតរួមមាន -ម៉ូតូម៉ាកហុងដាគុប ស៊េរីចាស់ ០១គ្រឿង និងតុឈេី ០១ផងដែរ
បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងធ្វេីការ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែកក្កដា នេះដើម្បីចាត់ការបន្ត តាមនីតិវិធី ។