រថយន្ត​បុកពីក្រោយ​រថយន្ដ​ឈប់កណ្តាលផ្លូវ​ ប្រកែក​គ្នា​បែក​ផ្សែង​

បន្ទាយមានជ័យ​ ៖​ យ៉ាងហោចណាស់ រថយន្តចំនួនពីរគ្រឿងមួយត្រូវបានខូចខាតផ្នែកខាងមុខ នឹងមួយគ្រឿងទៀតត្រូវបានខូចខាតផ្នែកខាងក្រោយ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ56 ហៅផ្លូវលេខ​១​ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។

យោងតាមប្រភពពីអ្នកនៅកន្លែងកេីតហេតុ បានឱ្យដឹងថា​ ករណីខាងលេី នេះមិនបានបង្កអោយមានមនុស្សរង់របួសឡេីយ តែ រថយន្ដពីររង់ការខូចខាត បន្តិចបន្តួចផងដែរ លោកបានបញ្ជាក់ទៀតថា ករណីបានកេីតឡេីងនៅចន្លោះ ៧.៣០នាទី ដោយគេឃើញ រថយន្តពីរគ្រឿង បេីកបរក្នុងទិសដៅ ស្របគ្នាមកដល់ត្រង់ចំណុចខាងលេី រថយន្តគ្រឿងមិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 2Q.6171 វាយសុីញ៉ូ បត់ឆ្វេង តែដោយសារខាងមុខមាន ឧបសគ្គ ក៏សម្រេចចិត្តឈប់នៅចំកណ្ដាលទ្រូងផ្លូវ ភ្លាមនោះរថយន្តមួយគ្រឿងទៀតម៉ាក Nissan សេរីចាស់ ពាក់ស្លាកលេខ ង.2067-ភព2 បានបុកពីក្រោយបណ្តាលអោយ រង់ការខូចខាតតែម្ដង ។

ក្រោយកេីតហេតុ ភាគីទាំងសងខាងបានមិន សម្របសម្រួលគ្នាភ្លាមនោះទេ ព្រោះប្រកែក យកឈ្នះយកចាញ់រៀងខ្លួន ភ្លាមនោះក៏ឃើញ មានវត្តមានសមត្ថកិច្ច ចរាចរណ៍នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យមកធ្វើការសម្របសម្រួលដេីម្បីបញ្ចប់រឿង ។

ក្រោយមកភាគគី ខាងរថយន្ត Nissan ក៏ព្រមផ្ដល់សំណង់ថ្លៃខូចខាត ដេីម្បីបញ្ចប់រឿងតែម្ដង ។

CATEGORIES
Share This