អគ្គីសភ័យឆេះផ្ទះប្រជាពលរដ្ឋកណ្តាលក្រុងប៉ោយប៉ែតអស់ជាច្រើនខ្នង

បន្ទាយមានជ័យ៖ លំនៅដ្ឋានពលរដ្ឋប្រមាណជា៦ខ្នងសងពីបេតុងត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង១២ ,៣០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមសេចក្តីរាយការណ៍បឋមបានបញ្ជាក់ថា ហេតុការអគ្គីភ័យនេះធ្វេីអោយផ្ទះប្រជាពលរដ្ឋប្រមាណ៥ល្វែងដែលនៅជាប់គ្នាបានឆាបឆេះបន្តបន្ទាប់គ្នា ទោះជាផ្ទះល្វែងទាំងនេះ សង់អំពីថ្ម ប្រក់ស័ង្ហសីក៏ដោយធ្វេីអោយសម្ភារៈនៅក្នុងផ្ទះត្រូវបានឆាបឆេះ ផ្ទះខ្លះឆេះធ្ងន់ធ្ងរនិងផ្ទះមួយចំនួនទៀតរងការខូចខាតស្រាល ។
ខណះដែលអគ្គីភ័យកំពុងឆាបឆេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរភូមិឃុំសង្កាត់រួមលោកកងកម្លាំងទាំងបី ប្រជាពលរដ្ឋរាប់រយនាក់បានបញ្ជានិងជួយអន្តរាគមន៍រើអីវ៉ាន់ សម្ភារៈ និងបាញ់ទឹកពន្លត់ មានរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ រួមជាមួយរថយន្តក្រុមហ៊ុនកាស៊ីណូត្រូពីកាណា មកអន្តរាគមន៍ទេីបសមត្ថកិច្ចគ្រប់គ្រងស្ថានភាពបានរហូតរលត់ទាំងស្រុងនៅវេលាម៉ោងប្រមាណជាពីរសៀល។
​ មកដល់ពេលនេះទំហំនៃការខូចខាតជាក់ស្តែងនោះ នៅមិនទាន់របាយការណ៍ជាក់លាក់នៅឡើយទេ ហេីយមូលហេតុនៃការឆាបឆេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថាមូលពីហេតុអ្វីដែរ។

CATEGORIES
Share This