ក្រុមហ៊ុន Tesla ហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង ដោយសារបញ្ហាទាក់ទងនឹងសុវត្ថិភាពមួយចំនួន

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង បន្ទាប់ពីរកឃើញបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរ។ វាជាការប្រមូលមកវិញដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន និងស្មើនឹងទំហំការលក់នៅទូទាំងពិភពលោកឆ្នាំ២០២០ របស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមហ៊ុន Tesla បាន​ដាក់​ការ​ប្រមូល​រថយន្ត​មក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ (National Highway Traffic Safety) ​ដែល​ជា​និយតករ​សុវត្ថិភាព​ផ្លូវ​ថ្នល់​របស់​សហរដ្ឋ​អាមេរិក។

ការ​ប្រមូល​មក​វិញ​នេះ នឹង​គ្រប​ដណ្តប់​លើ​រថយន្ត Model S ដែល​ផលិត​នៅ​ចន្លោះ​ខែ​កញ្ញា ឆ្នាំ២០១៤ ដល់ ខែធ្នូ ឆ្នាំ២០២០ និង​រថយន្ត Model 3 ដែល​ផលិត​ពី​ខែ​កក្កដា ឆ្នាំ២០១៧ ដល់ ខែ​កញ្ញា ឆ្នាំ២០២០។ និយតករនិយាយថា សោរឃ្លុបនៅលើ Model S មានភាពរលុង អាចបណ្តាលឱ្យផ្នែកខាងមុខបើកដោយគ្មានការព្រមាន និងរារាំងការមើលឃើញរបស់អ្នកបើកបរ។ ជាមួយគ្នានេះដែរ ការប្រើឃ្លុបខាងមុខម្តងហើយម្តងទៀតនៅក្នុង Model 3 អាចធ្វើឱ្យខូចខ្សែដែលបញ្ជូនរូបភាព ពីកាមេរ៉ានៅខាងក្រោយរថយន្តទៅអេក្រង់សម្រាប់អ្នកបើកបរ។

ទោះបីជាមិនទាន់មានរបាយការណ៍គ្រោះថ្នាក់ទាក់ទងនឹងបញ្ហាខាងលើ ក៏អាជ្ញាធរសុវត្ថិភាពកំពុងស៊ើបអង្កេតរបាយការណ៍នៃគ្រោះថ្នាក់ជាបន្តបន្ទាប់ទៀត ដែលបណ្តាលមកពីការមិនដំណើរការនៃប្រព័ន្ធជំនួយអ្នកបើកបររបស់ក្រុមហ៊ុន Tesla ។ បច្ចេកវិជ្ជានេះផងដែរ គឺកែតម្រូវល្បឿន និងការបើកបរស្របតាមស្ថានភាពចរាចរណ៍៕

CATEGORIES
Share This