ឆ្លងចរន្តភ្លើងសូឡា បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នង នៅស្រុកសំឡូត

បាត់ដំបង ៖ ឆ្លងចរន្តភ្លើងសូឡា បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នង ផ្អើលទាំងប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រុមទី៥ ភូមិវាលចម្បាំង ឃុំកំពង់ល្ពៅ ស្រុកសំឡូត
ខេត្តបាត់ដំបង  ។

ករណីអគ្គីភ័យកើតឡើងនេះ បណ្តាលអោយឆាបឆេះផ្ទះមួយខ្នងទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ សង់អំពីឥដ្ឋក្រោមឈើលើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ម៉ម ជីតា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាអ្នកទិញអេតចាយ រស់នៅភូមិវាលចម្បាំង ឃុំកំពង់ល្ពៅ ស្រុកសំឡូត
ខេត្តបាត់ដំបង  ។

សម្ភារៈខូចខាតក្រៅពីផ្ទះ មានប្រាក់ចំនួន ២,៣០០,០០០រៀល (ពីរលានបីសែនរៀល) ,មាសចំនួន០៥ហ៊ុន ,ទូរស័ព្ទ០១គ្រឿង ,ម៉ូតូចាស់០១គ្រឿង និងសម្ភារៈកាប់សាច់ឡាន គិតជាលុយប្រហែល ២០០០ដុល្លា និងសម្ភារៈមួយចំនួនទៀត ៕

ដោយ ៖ សាលី

CATEGORIES
Share This