សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ដោយមានអនុសាសន៍ ៨ចំណុច
ភ្នំពេញ ៖ ខណៈក្លិបអ្នកកាសែតកម្ពុជាប្រារព្ធពិធីវេទិកានិពន្ធនាយកលើក ទី២១ ក្រោមប្រធានបទ “វិជ្ជាជីវៈសារព័ត៌មាននិងការបញ្ចេញមតិ ” កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងចូមរួមដោយអស់លោក លោកស្រី ចាងហ្វាង និពន្ធនាយកអ្នកសារព័ត៌មាន មកពីអង្គភាពសារព័ត៌មាន គេហទំព័រ នានាជាច្រើនអង្គភាព ។