ឯកឧត្តម ស សុខា អញ្ជើញចុះពិនិត្យការបំពេញការងារ និងដំណើរការសាងសង់អគារថ្មី នៃស្នងការខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ដំណើរចុះពិនិត្យនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ និងអស់លោកស្នងការរង ប្រធានការិយាល័យ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផងដែរ ៕

CATEGORIES
Share This