ឯកឧត្តម គន់ គីម អញ្ជើញសួរសុខទុក្ខគ្រួសារអតីតយុវជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង
ពោធិ៍សាត់ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិតិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការរបស់សមាគមអតីតយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារអតីតយុវជន ដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង និងពិនិត្យលើការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ធាម ផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ និងមន្ត្រីរាជការ ជាច្រើននាក់ទៀតផងដែរ ។
ក្នុងដំណើរសួរសុខទុក្ខនេះ គណៈអធិបតីបាន ពិនិត្យលើការងារអភិវឌ្ឍន៍កសាងក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រទ្រយឹង ដូចជា ហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀនមន្ទីរពេទ្យ វត្តអារាម អណ្ដូងទឹក ជាពិសេសស្វែងរកបញ្ហាប្រឈមនានា ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអតីតយុវជនដើម្បីពិភាក្សារកដំណោះស្រាយជូនពួកគាត់ ៕
ដោយ ៖ សំណាង