រដ្ឋបាលខេត្តសៀមរាប  ចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីប៉ុនប៉ងមនុស្សឃាត លើអ្នកសារព័ត៌មាន

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប  ចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណ ដែលបានលបលួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការ ឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងឃាតមនុស្សឃាតដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺ ដោយសារទំនាស់បុគ្គល ។

CATEGORIES
Share This