ក្រុមប្រឹក្សាខេត្តព្រះវិហារ ធ្វើវេទិការសាធារណ: ដេីម្បីស្ដាប់ទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ
ព្រះវិហារ ៖ ក្រុមប្រឹក្សាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបេីកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ប្រចាំឆ្នាំ២០២៤ ដេីម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងដោះស្រាយនូវសំណើ ដែលជាតម្រូវការចំបាច់នានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊រ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត ដែលរៀបចំឡេីងនៅរមណីយដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិសាស្ដ្រភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៕
ដោយ ៖ រ៉ាស៊ី