ជំនន់ទឹកភ្លៀង បានបង្កប៉ះពាល់ដល់ផ្ទះពលរដ្ឋ ១៥គ្រួសារ ផ្លូវ១៤៣០ម៉ែត្រ និងស្ពានឈើ០៥កន្លែង
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានបង្កទៅជាទឹកជំនន់ហូរកាត់ក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកមោងឬស្សី បណ្តាលអោយរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ផ្លូវចំនួនប្រវែង ១៤៣០ម៉ែត្រ ស្ពានឈើ០៥កន្លែង និងវត្តអារាម០១ផងដែរ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិទឹកជំនន់ខាងលើនេះ ក្នុងនោះប៉ះពាល់ផ្ទះពលរដ្ឋចំនួន ១៥គ្រួសារ ,ផ្លូវកំពុងអនុវត្តសាងសង់ក្រាលកៅស៊ូ ចំនួន៦៣០ម៉ែត្រ , ផ្លូវដី ចំនួន៨០០ម៉ែត្រ , ស្ពានឈើ០៥កន្លែង និង វត្តអារាមចំនួន០១វត្ត។
ហើយក្នុងចំណោមផ្ទះនិងផ្លូវដែលរងផលប៉ះពាល់ក្នុងនោះមាន ៖ ភូមិម្រះព្រៅ ប៉ះពាល់ផ្លូវកំពុងសាងសង់ ប្រវែង៧០ម៉ែត្រ ,ភូមិទួលតាថុន ប៉ះពាល់ផ្លូវកំពុងសាងសង់ប្រវែង៥០០ម៉ែត្រ ,ផ្លូវដីប្រវែង៨០០ម៉ែត្រ ,ស្ពានឈើចំនួន០៥កន្លែង ,ផ្ទះប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ និងភូមិអង្គ្រង ប៉ះពាល់ផ្លូវកំពុងសាងសង់ប្រវែង៦០មែត្រ និងវត្តអារាម ចំនួន០១វត្ត ៕
ដោយ ៖ សាលី