នគរបាលក្រសួងមហាផ្ទៃ ឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសប្រមាណ១០០០នាក់ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងល្បែងដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់នៅខេត្តកំពង់ស្ពឺ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបាននារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់លើទីតាំងអនឡានដ៏ធំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣  គីឡូម៉ែត្រលេខ៣២ ក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

សូមបញ្ជាក់ថា ទីតាំងអនឡាញដ៏ធំខាងលើជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បានបើកលេងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ទីតាំងនេះដែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ទីឈប់ឬចតរថយន្តក្បែរនោះឡើយ ហើយប្រសិនជាមានការឈប់ឬចតគឺមានសន្តិសុខមកដេញចេញភ្លាម។មានប្រភពដែលអាចទុកចិត្តខ្លះទៀតក៏បានបង្ហើបប្រាប់ផងដែរថា កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ គេមិនដឹងថាខ្នងធំប៉ុណ្ណានោះទេ?

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This