ឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយ ខ្ទាតចូលរថយន្ត ស្លាប់និងរបួសធ្ងន់ស្រាល០៤នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿង និងរថយន្ត០១គ្រឿង នៅវេលាម៉ោងប្រហែល ១៨និង១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ១៦០T ស្ថិតក្នុងភូមិព្រៃទទឹង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JN-4191 បើកបរដោយឈ្មោះ លឹម លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ និងអ្នករួមដំណេីរឈ្មោះ ធី ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ បើកបរក្នុងទិសដៅពីត្បូងទៅជើង និងបានឡើងវ៉ារថយន្តមួយគ្រឿងម៉ាកហៃណូ HINO TRACTOR HEAD ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ KCHH-0405 ទិសដៅស្របគ្នារួចទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1Z-8171 បើកបរដោយឈ្មោះ រី ចាន់ទី ភេទប្រុស អាយុ ២០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ រី រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ បើកបរច្រាស់ទិសគ្នាអោយខ្ទៀតចូលទៅក្រោមរថយន្តបណ្ដាលអោយគិនស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល០៣នាក់តែម្តង។

ក្រោយកើតហេតុកំលាំងជំនាញចរាចរណ៍ស្រុកនិងខេត្តចុះត្រួតពិនិត្យនិងធ្វើការវាស់វែងរួចសពប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំង០៣យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This