រថយន្តឡង់គ្រីស័រ បុកប៉ះជាមួយម៉ូតូពេញទំហឹងបណ្តាលអោយបុរសចំណាស់០១នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ បុរសចំណាស់ម្នាក់ បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៨និង៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ៣ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដំបូងគេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-1818 បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានគេចរថយន្ត០១គ្រឿង ដែលចតចោល ភ្លាមនោះក៏មានម៉ូតូម៉ាកឃ្លិចពណ៌ក្រហម០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1I-3255 បើកបរដោយបុរសចំណាស់០១នាក់ ទិសដៅពីត្បូងទៅជើង ហើយបានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង បណ្តាលអោយដួលរងរបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This